តួ​អង្គ​ក្នុង​រឿង​រាមកេរ្តិ៍




1.     ព្រះបាទ​ទសរថ : ស្ដេច​សោយរាជ្យ​នៅ​នគរ​អយុធ្យា

2.    នាង​កោសកល្យា : អគ្គមហេសី​ព្រះបាទ​សសរថ មាតា​ព្រះរាម

3.    នាង​កៃកេសី : អនុមហេសី​ព្រះបាទ​ទសរថ មាតា​ភិរុត

4.    នាង​សមុទ្រទេវី : អនុមហេសី​ព្រះបាទ​ទសរថ មាតា​ព្រះលក្សណ៍ និង​សុត្រុត

5.    ព្រះរាម : រាជបុត្រ​ច្បង​របស់​ព្រះបាទ​ទសរថ និង​នាង​កោសកល្យា

6.    នាង​សិតា : រាជបុត្រ​ចិញ្ចឹម​របស់​ព្រះបាទ​ជនក នគរ​មិថិលា

7.    ព្រះលក្សណ៍ : រាជបុត្រ​របស់​ព្រះបាទ​ទសរថ និង​នាង​សមុទ្រទេវី

8.    ព្រះ​សុត្រុត : រាជបុត្រ​របស់​ព្រះបាទ​ទសរថ និង​នាង​សមុទ្រទេវី

9.    ព្រះភិរុត : រាជបុត្រ​របស់​ព្រះបាទ​ទសរថ និង​នាង​កៃកេសី

10.  រាមលក្សណ៍ : បុត្រ​របស់​ព្រះរាម និង​នាង​សិតា

11.  ជប្បលក្សណ៍ : បុត្រ​ឥសី​ជប្ប ឥសី​រជ្ជប្រិតមុនីវាល្មិកិ

12.  សុមាន់តាន់ : មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះរាម

13.  សុមន្តរ : មន្ត្រី​ជាន់​ខ្ពស់​រាជ​បម្រើ​របស់​ព្រះរាម

14.  ព្រះជនក : ស្ដេច​គ្រងរាជ្យ​នៅ​នគរ​មិថិលា

15.  កូខ័ន : ថ្មើរ​ព្រៃ​ស្ដេច​នេសាទ រូប​អាក្រក់ ចិត្ត​ល្អ ជួយ​ព្រះរាមៗ​ទុក​ជា​បងប្អូន​បង្កើត

16.  ពិសិដ្ឋឥសី : ជា​រាជបុរោហិត ធ្វើ​សារ​យាង​ព្រះភិរុត​ចូល​នគរ​អយុធ្យា​វិញ​ដើម្បី​លើក​សព​សំស្ដារ ព្រះបិតា

17.  ពាលី : ស្ដេច​ស្វា គ្រងរាជ្យ​នៅ​ខាន់ខិនបូរី

18.  នាងទេពីតារា : មហេសី​សូគ្រីព តែ​ពាលី​ដណ្ដើម​យក​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន

19.  សូគ្រីព : ស្ដេច​ស្វា ត្រូវ​ជា​ប្អូន​ពាលី

20. អង្គទ : កូន​របស់​ពាលី និង​នាង​មណ្ឌោគិរី

21.  នាង​ស្វាហាយ : ម្ដាយ​ហនុមាន ត្រូវ​បណ្ដាសា​ព្រះឥសូរ ប្អូនស្រី​ពាលី

22. ហនុមាន : ស្វា​ស ក្មួយ​ពាលី និង​សូគ្រីព

23. មហា​ជម្ពូរាជ : ស្ដេច​ស្វា​ក្រឡេក​ឆេះ នៅ​ព្រៃ​ហេមពាន្ត

24. គោ​អសុភរាជ : នៅ​ព្រៃ​ហេមពាន្ត​ដែល​ហនុមាន​ទៅ​យក​ទឹក​ម៉ូត្រ

25. ជំពូពាន : ស្វា ហោរា​របស់​ព្រះរាម

26. ខុនងិល : មេទ័ព​ឯក​របស់​មហាជម្ពូ​រាជ

27. ខុននល : មេទ័ព ដៃ​ស្ដាំ​របស់​មហាជម្ពូរាជ

28. និលឯក : មេទ័ព​ស្វានៅ​ក្នុង​ស្បែក​ធំអ្នក​នាំសារ​របស់​ព្រះរាម

29. និលផាត : មេទ័ព​ស្វានៅ​ក្នុង​ស្បែក​ធំអ្នក​នាំសារ​របស់​ព្រះរាម

30. រុក្ខរៈពានរ : មេទ័ព​ស្វា​ដែល​ព្រះរាម​ប្រើ​ឲ្យ​នាំ​ទ័ព​ស្វា​៥​ម៉ឺន​នាក់​ទៅ​បេះ​ផល្លា

31.  ជតាយុ : គ្រុឌ ជា​ជំនិះ​របស់​ព្រះនារាយណ៍

32. ស្ដេច​កុក : ជា​អ្នក​ទទួល​បណ្ដាំ​នាង​សិតា បាន​ជួប​ព្រះរាម ព្រះលក្សណ៍

33. នាង​សុវណ្ណមច្ឆា : ភរិយា​ហនុមានគំនូរ​នៅ​ព្រះវិហារ​ព្រះកែវមរកត

34. មច្ឆានព : កូន​ហនុមាន និង​នាង​សុវណ្ណមច្ឆា

35. មហឹង្សរាជ : ស្ដេច​ក្របី នៅ​ព្រៃ​ហេមពាន្ត ឪពុក​របស់​ទូភី

36. នាង​សន្តគិរី : ក្របី​ញី ប្រពន្ធ​មហឹង្សរាជ ម្ដាយ​របស់​ទូភី

37. ទូភី : កូន​របស់​មហឹង្សរាជ និង​នាង​សន្តគិរី

38. ពិរុណនាតា : ស្ដេច​នាគ នៅ​បាតាល​ភូជង្គនាគ យក​អាសា​ព្រះនាង​សិតា

39. វាសុកី : ទេវតា​កាឡា​ខ្លួន​ជា​នាគ​ដើម្បី​ឲ្យ​អសុរ និង​ទេវតា​ទាញ​ព្រ័ត្រ​កូរ​សមុទ្រ​ទឹកដោះរូប​ចម្លាក់​នៅ​អង្គរវត្ត

40. នាគរាជ : រក្សា​ទឹក​នព​មហាសមុទ្រ​ដែល​ហនុមាន​ទៅ​ដណ្ដើម​យក​មក​ដើម្បី​ផ្សំ​ថ្នាំ​ព្យាបាល​ឲ្យ​ព្រះលក្សណ៍​ដែល​ត្រូវ​មោង្គស័ក​របស់​កុម្ភការណ៍

41.  ពិស្ណុការ : អ្នក​ធ្វើ​រាជរថ​ឲ្យ​ក្រុងរាពណ៍​ពេល​ដែល​រាពណ៍​បរ​រាជរថ​នាំ​នាង​សិតា​ទៅ​សមរភូមិ​ដើម្បី​បញ្ឈឺ​ចិត្ត​ព្រះរាម

42. ព្រះវាយុ : ឪពុក​របស់​ហនុមាន

43. ឥសី​ពិស្វាមិត្ត : គ្រូ​របស់​ព្រះរាម និង​ព្រះលក្សណ៍

44. ឥសី​ពារទ្វាឡ : ឥសី​ដែល​បាន​ជួយ​សម្រួល​ទុក្ខ​សោក​ព្រះរាម

45. ឥសី​បញ្ចលិង្គ : សុំ​ចុះ​ចាញ់​ទូភី

46. ឥសី​មគង្គ : ឥសី​ការពារ​សូគ្រីព អង្គ​ឥសី​ដែល​មាន​អង្គជាតិ​ស្លាប់

47. ព្រះឥន្ទ្រ : បញ្ជា​ឲ្យ​អាត្ម័ន​ពាលី​ទៅ​កើត​នៅ​ស្ថានសួគ៌

48. នាង​មេខលា : ទេពធីតា​រក្សា​សមុទ្រ

49. ព្រះអាទិត្យ : បរ​រាជរថ​ទៅ​បំភ្លឺ​មនុស្ស តែ​ហនុមាន​មក​ឃាត់

50. ពពួក​ទេវតា : ភិតភ័យ​រត់​ទៅ​អង្វរ​ព្រះឥសូរ

51.  ព្រះឥសូរ : បញ្ជា​លែង​នាគ​ពី​ទ្រុង​ទៅ​ដេញ​នាគ​ឥន្ទ្រជិត

52. ព្រះឥន្ទ្រ : កាឡា​ខ្លួនជា​សត្វ​ព្រាយ​តៃសាក​ឲ្យ​ព្រះលក្សណ៍​យក​ថ្លើម​ទៅ​ថ្វាយ​ព្រះរាម

53. ឥសី​រជ្ជប្រិតមុនី វាល្មិកិ” : គ្រូ​របស់​ព្រះរាមលក្សណ៍ និង​ជប្បលក្សណ៍

54. នាង​ទេពរម្ភា : ទេវតា​ដែល​ព្រះឥន្ទ្រ​ប្រើ​មក​កាឡា​ជា​ស្រី​ជំទង់​ជួយ​រំដោះ​រាមលក្សណ៍

55. ក្រុងរាពណ៍ : ស្ដេច​យក្ស​សោយរាជ្យ​នៅ​នគរលង្កា

56. នាង​មណ្ឌោលគីរី : អគ្គមហេសី​របស់​ក្រុងរាពណ៍ និង​មាតា​របស់​ឥន្ទ្រជិត

57. ឥន្ទ្រជិត : បុត្រ​របស់​ក្រុងរាពណ៍ និង​នាង​មណ្ឌោលគីរី

58. នាង​សុវណ្ណកាន់មយូរ៉ា : មហេសី​របស់​ឥន្ទ្រជិតរូប​ក្នុង​ស្បែកធំ

59. ពិភេគ : ប្អូន​ប្រុស​របស់​ក្រុងរាពណ៍

60. នាង​សុជាតា : មហេសី​ពិភេគ

61.  ក្រុងខរ : ប្អូន​រាពណ៍

62. នាង​សុបនខា : ប្អូនស្រី​ក្រុងរាពណ៍​ដែល​ទៅ​ចែ​ចង់​ព្រះរាម ព្រះលក្សណ៍

63. នាង​បញ្ញកាយ : កូន​ក្រមុំ​ពិភេគ រាពណ៍​ប្រើ​ឲ្យ​កាឡា​ខ្លួន​ជា​នាង​សិតា​ស្លាប់​អណ្ដែត​ទឹករូបភាព​ក្នុង​ស្បែកធំ

64. កុំប៉ាន់ : ក្មួយ​ក្រុងរាពណ៍ ស្លាប់​ក្នុង​សមរភូមិ​ច្បាំង​ជាមួយ​ហនុមានស្បែកធំ

65. វរុលកុមារ : ក្មួយ​ក្រុងរាពណ៍រូបចម្លាក់​ស្បែកធំ

66.  កាមពាលី : ក្មួយ​ក្រុងរាពណ៍

67. អតិកាយ : មេទ័ព​ក្រុងរាពណ៍

68.  មហារី : សេនា កូន​ទាហាន​របស់​រាពណ៍ កាឡា​ខ្លួន​ជា​ប្រើស

69.  រុក្ខសេន : មេទ័ព​យក្ស ឆ្មាំ​ព្រៃ

70. ភិរាជ : យក្ស​យាម​ព្រំដែន ឆក់​យក​នាង​សិតា​ ច្បាំង​ជាមួយ​ព្រះលក្សណ៍ៗ​ទន់​ដៃ ព្រះរាម​ក៏​បាញ់​ស្លាប់​ទៅ

71.  ក្រុងជល័ម : យក្ស​មិត្ត​របស់​រាពណ៍ នៅ​ក្រៅ​ចក្រវាឡ

72. រុក្ខសៈ : មន្ត្រី​របស់​រាពណ៍​ដែល​ឃាត់​មិន​ឲ្យ​រាពណ៍​សម្លាប់​នាង​សិតា​ដោយ​ខុស​ទំនៀម​ទម្លាប់​ក្នុង​ការ​សម្លាប់​អ្នកទោស

73. នាង​វិតាសី : ប្អូនស្រី​ក្រុងរាពណ៍ យាម​ទ្វារ​ក្រុង​លង្កា ហារ​មាត់ បរបេមាត់​ខាងក្រោម​ដល់​បាតាល ខាងលើ​ជាប់​មេឃ

74. ក្រុង​ខុនទូសណ៍ : មេទ័ព​របស់​ក្រុងខរ ព្រមទាំង​មេទ័ព​១៤​រូប និង​សេះ​៤​ក្បាល​ត្រូវ​ព្រះរាម​សម្លាប់​នៅ​សមរភូមិ

75. ត្រីមុខ ឬ​តីស្វីរ : ជា​កូន​របស់ក្រុងខរ ស្លាប់​ក្នុង​សង្គ្រាម​ជាមួយ​ព្រះរាម ព្រះលក្សណ៍

76. រាមបរមសូរ : បុត្រ​របស់​ព្រះបាទ​មាកាតិ​សម្លុត​ព្រះបាទ​ទសរថ​ដែល​ចោទ​ព្រះបិតា​របស់​ព្រះរាម​ថា លួច​យក​ឈ្មោះ​មក​ដាក់​ឲ្យ​រាជបុត្រ​ព្រះអង្គ

77. ក្អែក​កាកនាសូ : យក្ស​កាឡា​ខ្លួន​មក​បំផ្លាញ​អាស្រម​ឥសី​ពិស្វាមិត្រ

78. កម្ពណ៍ : យក្សស្បែកធំយក្ស​រាំង​ផ្លូវ​ព្រះរាម

79. វ័នរាជ : យក្សរូប​ស្បែក​ធំ

80. អថិកាយ : យក្សរូប​ស្បែក​ធំ

81.  មហាកាយ : យក្សរូប​ស្បែក​ធំ

82. គម្បីលីសាន់ : យក្សរូប​ស្បែក​ធំ

83. អធិបឡាំ : យក្សរូប​ស្បែក​ធំ

84. និន្ទសូរ : យក្សរូប​ស្បែក​ធំ

85. និន្ទវេក : យក្សរូប​ស្បែក​ធំ

86.  វៃវេក : យក្សរូប​ស្បែក​ធំ

87. សុកច្ចា : យក្សស្បែកធំជាប់​ពន្ធនាគារ​របស់​ក្រុងរាពណ៍​ ហើយ​ត្រូវ​ក្រុងរាពណ៍​ប្រើ​ឲ្យ​កាឡា​ខ្លួន​ជា​នាង​សិតា ហើយ​ត្រូវ​ឥន្ទ្រជិត​កាត់​សិរសា​ដើម្បី​បញ្ឈឺ​ចិត្ត​ព្រះរាម

88.  ក្លាងមឿង ឬ​យក្ស​ភក្ខនេសៈ : យក្ស​សេនា​របស់​រាពណ៍​ដែល​ខ្លាច សន្សំ​តែ​សុខ

89.  នាង​អាតុល័យ : ប្អូនស្រី​របស់​រាពណ៍ កាឡា​ខ្លួន​ធ្វើ​ជា​នាង​សិតា បញ្ចុះបញ្ចូល​នាង​សិតា​ឲ្យ​គូរ​រូប​ក្រុងរាពណ៍

90. ដំរី​ឰរាវ័ណ : ជំនិះ​របស់​ឥន្ទ្រជិត​នៅ​ពេល​ធ្វើ​ចម្បាំង​លើក​ចុងក្រោយ

91.  ប្រហេត : យក្ស​ហោរា​របស់​ក្រុងរាពណ៍

92. ហាទរ : កូន​របស់​រាពណ៍ ច្បាំង​ជាមួយ​នឹង​អង្គត

93. តិសិរ : កូន​ទី​៤​របស់​ក្រុងរាពណ៍ (កូន​ក្រុងរាពណ៍​ត្រូវ​ស្លាប់​ទាំងអស់)

94. នរាគ័ត : កូន​ទី​៥​របស់​ក្រុងរាពណ៍

95. មាហាក្បាល : កូន​ទី​៦​របស់​ក្រុងរាពណ៍

96.  ទូរមុខ : កូន​ទី​៧​របស់​ក្រុងរាពណ៍

97. មុខក្ខ័ស : កូន​ទី​៨​របស់​ក្រុងរាពណ៍

98.  កុម្ភក្រធា : កូន​ទី​៩​របស់​ក្រុង​រាពណ៍

99.  មាលមាទ : យក្ស​សេនា​របស់​រាពណ៍

100.               ស័តពាលី : សេនា​របស់​ព្រះរាម ប្រយុទ្ធ​ជាមួយ​មាលមាទ

101.               ខុនជីព : មេទ័ព​ស្វា មិន​ហ៊ាន​ទៅ​ស៊ើប​យក​ការណ៍​នៅ​លង្កា​ពី​ព្រោះ​ខ្លួន​ចាស់

102.               ខុននន្ទ : មេទ័ព​ស្វា​មិន​ហ៊ាន​ទៅ​លង្កា​ដែរ​ពីព្រោះ​ខ្លាចនាង​វិតាសី​ជា​ឆ្មាំ​នៅ​នគរ​លង្កា



Loading...