សិក្សា​ភូរិទត្ត​ជាកត​ | ទស​ជាកត​

ព្រះពុទ្ធសាសនាបានដើរតួយ៉ាងសំខាន់ នៅសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ ។ ដោយមើលឃើញអំពើ តម្លៃនៃអត្ថប្រយោជន៍ គោលវិធីប្រតិបតិ្ត ទ្រឹស្តីរបស់ព្រះសមណៈគោត្តម បរមសាស្ត្រាចារ្យមនុស្ស និងទេព្តា បាន លើកយកអំពីបញ្ហាជីវិតសត្វលោក ពោលគឺការវិលកើត វិលស្លាប់ទៅតាមដំណើរវាលវដ្តសង្សា ដែលពុំមានជីវិត សត្វលោកណាមួយ អាចគេចផុតអំពី សេចក្តីមរណៈនេះឡើយ ។ តាមទ្រឹស្តីព្រះពុទ្ធសាសនា លោកសម្តែងថា ការកើតស្លាប់នេះ បណ្តាលមកពីកម្មផល អវិជ្ជា និងតណ្ហា ។ បើយើងពិនិត្យតាមទស្សនៈព្រះពុទ្ធសាសនា តែងតែ បានបញ្ជ្រាបអំពីបញ្ហានេះ នៅក្នុងស្នាដៃអក្សរសិល្ប៍បែបពុទ្ធនិយម ជាពិសេសទសជាតក ដែល និយាយពីពុទ្ធប្រវត្តិ របស់ព្រះពុទ្ធទាំង១០ ព្រះជាតិ កាលគង់នៅជាព្រះពោធិសត្វ ។ រឿងភូរិទត្ត ជាតក ជារឿងព្រះជាតិទីប្រាំមួយ ទ្រង់បានបំពេញនូវសីលបារមីមួយយ៉ាងពិសិដ្ឋ ដែលកម្រមាន បុគ្គលណាមួយអាចធ្វើបានដូចព្រះអង្គឡើយ ។
          ដើម្បីឲ្យបានជ្រួតជ្រាបកាន់តែច្បាស់ទៀតនោះ ក្រុមយើងខ្ញុំជាគរុនិស្សិតផ្នែកអក្សរសាស្ត្រ ខ្មែរ ប្រវត្តិសិល្បៈ ជំនាន់ទីដប់ប្រាំ បានលើកយកប្រធានបទ "សិក្សាស្នាដៃអក្សរសិល្ប៍តាមរយៈ រឿងភូរិទត្តជាតក" មកធ្វើជាប្រធានបទសិក្សា និងបង្ហាញជូនមិត្តអ្នកសិក្សាទាំងអស់នៅទំព័រខាង មុខ ។



Post a Comment

Loading...