សិក្សា​នេមិរាជ​ជាតក



រឿង នេមិរាជជាតក៍
I- សិក្សាប្រភពរឿង
          ១. សេចក្តីផ្តើម
          រឿងនេមិរាជជាតក៍  ជារឿងបែបសាសនាព្រោះរឿងនេះជាស្នាដៃរបស់អ្នកប្រាជ្ញមួយរូបនៅប្រទេសឥណ្ឌាបុរាណ ដែលនិពន្ធឡើងតាមពុទ្ធដីកា មាននៅក្នុងគម្ពីរព្រះត្រៃបិតក ។ប៉ុន្តែអត្ថបទដែលយើងលើកយកមកសិក្សាសព្វថ្ងៃនេះជាស្នាដៃរបស់អ្នកនិពន្ធខ្មែរដែលប្រែជាភាសាជាតិយើង ជាពាក្យសំរាយ ហើយបញ្ចូលទ្រឹស្តី គំនិត ជំនឿ របស់ពុទ្ធសាសនិកខ្មែរ។ដូចនេះទោះបីបែបសាសនា ក៏ពុំដាច់ស្រឡះពីបញ្ហាខ្មែរដែរ ។
          ២. ទីតាំងបោះពុម្ព
          - បោះពុម្ពលើកទី១ ព.ស ២៥០៥ គ.ស ១៩៦៣ រោងពុម្ពតារា
          - បោះពុម្ពលើកទី២ ព.ស ២៥០៧ គ.ស ១៩៦៥ រោងពុម្ពសំរងវណ្ណ
          - បោះពុម្ពលើកទី៣ ព.ស ២៥០៨ គ.ស ១៩៦៦ រោងពុម្ពអ៊ុក-ម៉ី-កុស
          - បោះពុម្ពលើកទី៤ ព.ស ២៥១០ គ.ស ១៩៦៨ រោងពុម្ពអ៊ុក-ម៉ី-កុស
          - បោះពុម្ពលើកទី៥ ព.ស ២៥១៣ គ.ស ១៩៦៩ រោងពុម្ពតារារស្មី
          - បោះពុម្ពលើកទី៦ ព.ស ២៥១៤ គ.ស ១៩៧១ រោងពុម្ពតារារស្មី
          -សង្ខេបទសជាតក៍បណ្ឌិតមហា ឈឹម សុមន៍ សាស្តា្រចារ្យនៅព្រះពុទ្ធិកវិទ្យាល័យព្រះ សុរាម្រឹតនៅភ្នំពេញ ទំព័រ ៧៥ ដល់ ៩៨ ។
II- អត្ថបទ
          ១. ប្រភេទ
          រឿងនេមិរាជជាតក ស្ថិតនៅក្នុងប្រភេទអក្សរសិល្ប៍បុរាណ។ និយាយអំពីការអធិដ្ឋានបារមី ( ការជឿស៊ប់ ) ទៅលើបុណ្យ និងបាប ។ ជាភាសាខ្មែរដែលបានបកប្រែចេញពីភាសាបាលី ដកស្រង់ចេញពីគម្ពីរព្រះត្រៃបិតក៍ ។
        ២. ចលនា
          រឿងនេះស្ថិតនៅក្នុងចលនាអក្សរសិល្ប៍បែបពុទ្ធនិយម ព្រោះការផ្តើមរឿងដោយ មានធ្វើបទនមសក្កាព្រះ រតនត្រ័យ ហើយតួអង្គបុរសជាពោធិសត្វ ជាគូព្រេងគ្រប់ជាតិ និងនារីកន្សៃសារពេជ្ញ មិនតែប៉ុណ្ណោះនៅផ្នែកតួរឿង និយាយពីការកសាងបារមីកុសល្យ បរិច្ចាគទានដើម្បីឲ្យតួអង្គទទួលបានបារមីត្រាស់ដឹងជាព្រះពុទ្ធ ពេលខ្លះក៏មានបញ្ចូលនូវ ភាពអច្ឆរិយៈក្នុងតួអង្គដើម្បីឲ្យតួអង្គមានភាពអស្ចារ្យ ដូចជាការហោះហើរដើរលើអាកាស អភិនិហាផ្សេងៗ ម្យ៉ាងទៀត មាន បង្ហាញពីការសជាតិនៃតួអង្គទាំងឡាយនៅក្នុងរឿង ។
        ៣. ប្រភពដើម
          គម្ពីរនេះមានប្រភពដើមនៅកោះសិរីលង្កា ដែលសរសេរជាសីឡហៈភាសា។ លុះមកដល់កំឡុងពេល ប្រហែលជា ៥០០ ឆ្នាំក្រោយពីព្រះពុទ្ធចូលបរិនិព្វានទើបមានពុទ្ធ ឃោសនាចារ្យមួយអង្គជាមហាថេរ    នៅមគ្គធៈ ឥណ្ឌា បាននិមន្តទៅកោះលង្កា  ហើយប្រែ ព្រះត្រៃបិតក៍បីសីឡហភាសា មកជាមគ្គធភាសាទាល់តែចប់។ ក្រោយមកគម្ពីរនេះត្រូវនាំ ចូលក្នុងប្រទេសខ្មែរតាមរយៈការផ្សព្វផ្សាយលទ្ធិពុទ្ធសាសនា។ រឿងនេះប្រភពដើមជាភាសា បាលីមាននៅក្នុងគម្ពីរព្រះត្រៃបិតក៍មហានិបាត ដែលគេប្រកាន់ជឿថាព្រះពុទ្ធវចនៈហើយ និង ក្នុងគម្ពីរជាតកដ្ឋកថា ដែលមានមកជាងពីរពាន់ឆ្នាំមកហើយ ។
        ក. ប្រភព
          រឿងនេមិរាជជាតក៍ជារឿងមួយ ក្នុងចំណោមរឿងទាំង១០របស់ព្រះពោធិសាតក្នុងការ     សាងបារមី ដើម្បីបាន ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ដែលបង្ហាញដូចខាងក្រោមៈ
          ១. តេមិយជាតក៍ ( នេក្ខម្មបារមី គឺការចេញបួស )
          ២. មហាជនកជាតក៍ ( វីរិយបារមី គឺសេចក្តីព្យាយាម )
          ៣. សុវណ្ណសាមជាតក៍ ( មេត្តាបារមី )
          ៤. នេមិរាជជាតក៍ ( អធិដ្ឋានបារមី )
          ៥. មហោសថជាតក៍ ( បញ្ញាបារមី )
          ៦. ភូរិទត្តជាតក៍ ( សីលបារមី )
          ៧. ចន្ទកុមារជាតក៍ ( ខន្តីបារមី គឺសេចក្តីអត់ធ្មត់ )
          ៨. នារទជាតក៍ ( ឧបេក្ខាបារមី គឺការតាំងចិត្តជាកណ្តាល )
          ៩. វិធូរជាតក៍ ( សច្ចបារមី )
        ១០. វេស្សន្តរជាតក៍ ( ទានបារមី )​





Loading...