សិក្សា​រឿង​ចន្ទ​កុមារ​ជាតក​ | ទសជាតក​


សង្ខេប​រឿង​ចន្ទ​កុមារ​ជាតក​

កាលព្រះពុទ្ធគង់នៅលើភ្នំគិជ្ឈកូដ ទេវទត្តបញ្ជាឲ្យខ្មាន់ធ្នូ ៣១នាក់មកធ្វើគុតព្រះអង្គប៉ុន្តែមិនបានសម្រេចដោយខ្មាន់ធ្នូទាំងនោះត្រូវព្រះអង្គសម្ដែងអរិយសច្ចៈរហូតសម្រេចសោតាបត្តិផល។ភិក្ខុសង្ឃ​​ទាំងឡាយ​​បានជ្រាបរឿងហើយនាំគ្នាសរសើរបារមីព្រះសាស្ដា ព្រះពុទ្ធជាបរមសាស្ដាទ្រង់ត្រាស់ថាមិនតែជាតិឥឡូវនេះទេ ពីដើមមកក៏ធ្លាប់យ៉ាងនេះដែរហើយទ្រង់បាននាំអតីតនិទានមកសម្ដែងថា៖
អតីតេ ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ កាលកន្លងទៅមានព្រះរាជបុត្រព្រះបាទវសវតី ព្រះនាមព្រះបាទ-​​​ឯករាជសោយរាជ្យនានគរបុប្ផវតី មានរាជបុត្រព្រះនាមចន្ទកុមារជាឧបរាជ។ កណ្ឌហាលព្រាហ្មណ៍ជាអ្នក-បង្រៀន​​​ប្រដៅអត្ថ និងធម៌។ កណ្ឌហាលព្រាហ្មណ៍កាន់តំណែងខាងវិនិច្ឆ័យតែងស៊ីសំណូកហើយកាត់ក្ដីដោយអយុត្តិធម៌ថ្ងៃមួយមានអ្នកចាញ់ក្ដីទៅទូលរឿងរបស់ខ្លួនដល់ព្រះចន្ទកុមារ ព្រះចន្ទកុមារបានយកសំណុំរឿងមកពិនិត្យ ហើយកាត់សេចក្ដីតាមគតិយុត្តិធម៌។ ព្រះរាជាទ្រង់ជ្រាបរឿងនេះ ព្រះអង្គបានដកហូតតំណែងកណ្ឌហាលព្រាហ្មណ៍ ហើយតែងតាំងព្រះចន្ទកុមារជាអ្នកវិនិច្ឆ័យវិញ។នេះធ្វើឲ្យកណ្ឌហាលមានការគុំគួន គិតផ្តន្ទាជាមួយព្រះចន្ទកុមារជានិច្ច។
ថ្ងៃមួយព្រះបាទឯករាជទ្រង់សុបិននិមិត្ត ឃើញបានទៅស្ថានត្រៃត្រឹង្ស ហើយចង់ទៅកើតនៅឋានសួគ៌នោះ ទើបសួរទៅកាន់កណ្ឌហាលព្រាហ្មណ៍ថាតើខ្ញុំត្រូវធ្វើបុណ្យដូចម្ដេច ទើបទៅកើតនៅឋានត្រៃត្រឹង្ស? ចូរអ្នកប្រាប់ខ្ញុំឲ្យធ្វើឲ្យខាងតែបានទៅកើតដូចប្រាថ្នា
កណ្ឌហាលព្រាហ្មណ៍ទូលថា សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយឲ្យទានដ៏ក្រៃលែង សម្លាប់នូវបុគ្គ​​​ដែលមិនគួរសម្លាប់ ទើបបានទៅកើតឯស្ថានសួគ៌។ ព្រះអង្គគប្បីបូជាយញ្ញដោយបុត្រទំាងឡាយ ៤ ព្រះអគ្គមហេសីទំាងឡាយ៤ សេដ្ឋីទាំងឡាយ៤ គោឧសភរាជទំាងឡាយ៤ សេះជាអាជានេយ្យទាំងឡាយ៤ ហើយនិងសត្វទាំងឡាយមួយមុខៗ សុទ្ធតែ៤ៗ ទើបបានទៅកើតឯឋានសួគ៌
បន្ទាប់មកព្រះរាជាទ្រង់បានចេញរាជបញ្ជាឲ្យទៅចាប់រាជកុមារទាំងឡាយ មានចន្ទកុមារ សុរិយកុមារ ភទ្ទសេនកុមារ សុរកុមារ និងរាមគោត្តកុមារ កុមារីទាំងឡាយមាន នាងឧបសេនា នាងកោកិលា នាង​​មិទិតា និងនាងនន្ទា មហេសីទាំងឡាយមាន នាងវិជយា នាងឯរាវតី នាងកេសិនី និងនាងសុនន្ទា គហបតីទាំងឡាយមានបុណ្ណមុខ ភទ្ទិយ លិង្គាលនិងវឌ្ឍ ព្រមទាំងសត្វដែលមានឈ្មោះល្បីក្នុងព្រះនគរផង ដើម្បីជាប្រយោជន៍ដល់ការបូជាយញ្ញ។ សូរសម្រែកដ៏គួរឲ្យខ្លោចផ្សានៃមនុស្សប្រុសស្រី ចាប់ផ្ដើម លាន់ឮឡើងពេញរាជបុរី។
ព្រះមាតា និងព្រះបិតាព្រះបាទឯករាជទ្រង់ឃាត់ថាម្នាលកូនអើយ អ្នកកុំជឿកណ្ឌហាលព្រាហ្មណ៍ថា សុគតិបានដល់ការបូជាបុត្រ ភរិយាជាដើមយ៉ាងនេះឡើយ ផ្លូវហ្នឹងជាផ្លូវទៅកាន់នរក ចូរអ្នកឲ្យទានដល់សមណៈជីព្រាហ្មណ៍វិញ ទើបជាផ្លូវនៃសុគតិភព
ព្រះចន្ទកុមារអង្វរថាបពិត្រព្រះបិតា សូមទ្រង់កុំសម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទំាងឡាយឲ្យជាទាសករនៃកណ្ឌហាលព្រាហ្មណ៍ ឬក៏បំបរបង់ចាកព្រះនគរក៏បាន
ព្រះបាទឯករាជទ្រង់តបថាអ្នកទំាងឡាយបង្កើតទុក្ខដល់យើង យំស្រែកព្រោះចង់បានជីវិត ចូរអ្នកលែង​​​កុមារទាំងឡាយទៅ ការបូជាយញ្ញដោយកូនល្មមលើកលែង។ ប៉ុន្តែកណ្ឌហាលព្រាហ្មណ៍ទូលថាការ-បូជាយញ្ញជាអំពើធ្វើបានដោយកម្រ ជនទាំងឡាយណាបូជាដោយខ្លួនឯងក្ដី ឲ្យគេបូជាក្ដី ឬគ្រាន់តែអនុមោ- ទនាតាមការបូជាមហាយញ្ញក្ដី ក៏រមែងទៅកាន់សុគតិភពដែរ
ព្រះចន្ទកុមារបានតវ៉ាដោយលើកយករឿងពីកុមាររហូតដល់ពេញកម្លោះថា ឥតមានទោសកំហុសោះ និងជាមនុស្សពាក់គ្រឿងក្រោះ ជិះសេះ ជិះដំរី ទៅច្បាំងជាមួយបច្ចាមិត្រ ពុំមែនសម្រាប់បូជាយញ្ញទេ។
ព្រះរាជាទ្រង់លើកលែងការបូជាយញ្ញ ប៉ុន្តែកណ្ឌហាលព្រាហ្មណ៍នៅតែទទូចទាមទារដដែលៗ ហើយព្រះ​​ចន្ទកុមារបានតបទៅវិញដោយពោលថាបើជនណាត្រូវបូជាយញ្ញហើយទៅកើតនៅឋានទេវលោកមែន កណ្ឌហាលព្រាហ្ម​​ណ៍គប្បីបូជាកូនគាត់មុនចុះ សឹមបូជាខ្ញុំជាក្រោយ។ ពេលនោះកណ្ឌហាលព្រាហ្មណ៍ហាក់ដូចជាគាំងមួយស្របក់ វសុលរាជកុមារ និងសេលារាជកុមារីបម្រះននៀល និងទូលអង្វរទៅព្រះរាជាជាអយ្យកោថាសូមព្រះអង្គកុំ​​សម្លាប់ព្រះបិតាខ្ញុំព្រះអង្គឡើយព្រោះខ្ញុំព្រះអង្គនៅក្មេង។ ព្រះរាជាក៏ឲ្យលើកលែងការបូជាយញ្ញទៀតប៉ុន្តែកណ្ឌហាលទូលឲ្យព្រះរាជាយាងចេញទៅទុកខ្លួនជាអ្នកទទួលខុសត្រូវចំពោះពិធីនេះ ដោយឲ្យព្រះរាជាចំារីករាយនៅស្ថានសួគ៌ ហើយឲ្យយកចន្ទកុមារ និងសុរិយកុមារនៅកាន់កន្លែងបូជាយញ្ញមុនគេ។
ព្រះនាងគោត្តមីទេវី ជាព្រះមាតាព្រះចន្ទកុមារបានបម្រះននៀលទៀបបាទាព្រះរាជាទូលថាខ្ញុំម្ចាស់ជា​​ស្រីឆ្កួត សាបសូន្យចាកសេចក្ដីចម្រើន ប្រឡាក់ប្រឡូសដោយធូលីដី ឬបែកធ្លាយនូវជីវិតឥន្រ្ទីយ៍បើគេសម្លាប់​​​​ចន្ទកុមារ និងសុរិយកុមារ...” ហើយក៏ដួលសន្លប់បាត់ស្មារតី។ ព្រះចន្ទកុមារស្ទុះមកឳប មាតាសោយ-សោកថាបពិត្រព្រះមាតា ព្រះអង្គបានបង្កើតបុត្រ មានទុក្ខព្រួយច្រើនព្រោះតែការចិញ្ចឹមខ្ញុំជាកូន ខ្ញុំសូមលាព្រះមាតាទៅកាន់ស្លាប់​​ដើម្បីព្រះបិតាទៅកាន់ស្ថានសួគ៌ ហើយសូមព្រះមាតាអនុញ្ញាតិឲ្យខ្ញុំថ្វាយបង្គំព្រះមាតាទៅកាន់ទីព្រាត់ប្រាស​”។ ព្រះនាងចន្ទាទេវីជាមហេសីចន្ទកុមារបានប្រហារខ្លួនឯងដោយបាតដៃទាំងពីរ ហើយពិលាបថា “​ការរស់នៅក្នុងលោកនេះល្មមប៉ុណ្ណឹងហើយ អញនឹងផឹកថ្នាំពិសឲ្យស្លាប់​​ ក្នុងគ្រាដែលព្រះចន្ទកុមារ និងសុរិយកុមាររៀបត្រូវប្រហារដើម្បីបូជាយញ្ញ ព្រះនាងចន្ទាបញ្ចាលរាជធីតាបានស្ទុះចូលតាមចន្លោះពួកបរិស័ទ ហើយស្រែកប្រកាថាកណ្ឌហាលព្រាហ្មណ៍ជាមនុស្សអាក្រក់យល់ខុសធ្វើបាបកម្ម  ខ្ញុំសូមស្លាប់ជាមួយព្រះស្វាមី និង សូមឲ្យពួកអមនុស្សជួយធ្វើសេចក្ដីខ្វល់ខ្វាយ ចំពោះមនុស្សដែលត្រូវពួកបច្ចា-មិត្រផ្ចាញ់។ ព្រះឥន្ទ្រាធិរាជទ្រង់ សណ្ដាប់ហើយក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯករាជថាម្នាលស្ដេចកាឡ-កណ្ណីអប្រិយលាមក អញនឹងសំពង​​​​​​​​​​ក្បាលឥឡូវ ឯងមានដែលឃើញពីអង្កាល់អ្នកដែលសម្លាប់បុត្រ មហេសី សេដ្ឋី គហបតី ព្រោះប្រាថ្នាស្ថាន សួគ៌នោះ​”។ រំពេចនោះព្រះរាជា និងកណ្ឌហាលព្រាហ្មណ៍បានស្ទុះទៅស្រាយចំណងជនទាំងនោះ។ ជនទាំងនោះរួចពីចំណងហើយក៏នាំគ្នាយកដុំដីគប់កណ្ឌហាលព្រាហ្មណ៍រហូតដល់ស្លាប់ និងធ្វើពិធីរាជាភិសេក លើកស្វេតឆ័ត្រថ្វាយព្រះចន្ទកុមារ។ ព្រះចន្ទកុមារសោយរាជ្យប្រកបដោយធម៌ក្នុងការបរិច្ចាគទាន ដរាបដល់អវសាន្តនៃជីវិតទៅកើតក្នុងស្ថានសួគ៌ទេវលោក។
ជាចុងក្រោយព្រះពុទ្ធជាបរមសាស្ដាបានសម្ដែងថា៖កណ្ឌហាលព្រាហ្មណ៍កាលនោះគឺទេវទត្តនេះ ព្រះនាងគោត្តមីទេវីគឺព្រះនាងមហាមាយា ព្រះនាងចន្ទាទេវីគឺជាមាតានៃរាហ៊ុល វសុលរាជកុមារគឺជារាហ៊ុល សេលារាជកុមារីគឺនាងឧប្បលវណ្ណា សុរកុមារគឺជាអានន្ទ រាមគោត្តកុមារគឺកស្សប ភទ្ទសេនកុមារគឺមោគ្គល្លាន សុរិយកុមារគឺសារីបុត្រ ព្រះឥន្ទ្រគឺជាអនុរុទ្ធ បរិស័ទទាំងឡាយគឺបរិស័ទក្នុងកាលឥឡូវនេះ ឯព្រះចន្ទកុមារគឺជាអង្គអញតថាគតអរហន្តសម្មាសម្ពុទ្ធហ្នឹងឯងហោង
III.​   វិភាគតួអង្គសំខាន់ៗ
. រាយឈ្មោះ និងមុខងាររបស់តួអង្គ
. ព្រះបាទឯករាជ ព្រះមហាក្សត្រនៃនគរបុប្ផវតី
. កណ្ឌហាលព្រាហ្មណ៍ ជាមនុស្សជំនិតព្រះបាទឯករាជ
. ព្រះចន្ទកុមារ បុត្ររបស់ព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
. ព្រះមាតាព្រះបាទឯករាជ
. ព្រះវសវតី ព្រះបិតាព្រះបាទឯករាជ
. វសុលរាជកុមារ បុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
. សេលារាជកុមារី បុត្រព្រះចន្ទកុមារ និងព្រះនាងចន្ទាទេវី
. ព្រះនាងគោត្តមីទេវី មហេសីព្រះបាទឯករាជ និងជាមាតាព្រះចន្ទកុមារ
. ព្រះនាងចន្ទាទេវី មហេសីព្រះចន្ទកុមារ
១០. ព្រះឥន្ទ្រាធិរាជ
១១. សុរិយកុមារ បុត្រព្រះបាទឯករាជ និងព្រះនាងគោត្តមីទេវី
១២. ភទ្ទសេនកុមារ រាជបុត្រព្រះបាទឯករាជ
១៣. សុរកុមារ រាជបុត្រព្រះបាទឯករាជ
១៤. រាមគោត្តកុមារ
១៥. នាងឧបសេនា
១៦. នាងកោកិលា
១៧. នាងមិទិតា
១៨.​ នាងនន្ទា
១៩. ព្រះនាងវិជយា
២០. ព្រះនាងឯរាវតី
២១. ព្រះនាងកេសនី
២២. ព្រះនាងសុនន្ទា
២៣. អ្នកចាញ់ក្ដី
២៤. គហបតីបុណ្ណមុខ
២៥. គហបតីភទ្ទិយ
២៦. គហបតីលិង្គាល
២៧. គហបតីវឌ្ឍ
២៨. គោឧសភ
២៩. សេះអាជានេយ្យ
៣០.​ ពួកបរិស័ទ
៣១. សមណៈជីព្រាហ្មណ៍

Loading...